ផ្ដាសាយ តឹងច្រមុះ ហៀរសំបោរមិនឈប់ ចាំបាច់លេបថ្នាំធ្វើអី សាកល្បងវិធីសាស្ត្រនេះទៅមើល !

Image
ពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយសារតែអាកាសធាតុចេះតែប្រែប្រួល ដែលធ្វើឱ្យមនុស្ស ប្រឈមនិងបញ្ហាជម្ងឺផ្សេងៗ ជាពិសេសនោះគឺ ជម្ងឺផ្តាសសាយ ។ ផ្តាសសាយគឺជា ប្រភេទជម្ងឺដែលអាចបង្កការលំបាកដល់ការប្រកបកិច្ច ការងារផ្សេងៗជាប្រចាំថ្ងៃរបស់ អ្នក ។ហើយបើសិនមិនរកវិធីសាស្ត្រព្យាបាលនោះទេ វានឹងធ្វើឲ្យយើងខ្សោយ ពិបាកក្នុងខ្លួន ជាពិសេសគឺពិបាកដង្ហើមតែម្ដង ហេតុដូចនេះហើយមនុស្សបានជ្រើសរើសវិធីសាស្ត្រផ្សេងៗដើម្បីព្យាបាល ខ្លះជ្រើសរើសយកថ្នាំដើម្បីលេបកម្ចាត់ អាការៈផ្តាសសាយនេះ ចំនួនក៏ទទួលបានផលសមប្រកប រីឯខ្លះទៀតក៏មិនទទួលបានផលដែរ ដែលជាហេតុធ្វើឱ្យជម្ងឺកាន់តែមានអាការៈធ្ងន់ធ្ងរ ជាងមុន ។ប៉ុន្តែនៅថ្ងៃនេះខ្ញ៉ំសូមបង្ហាញប្រិយមិត្តនូវវិធីសាស្ត្រមួយទៀតដើម្បីកាត់បន្ថយនៅអាការៈផ្តាសសាយដោយមិនបាច់ប្រើប្រាស់ថ្នាំនោះទេ ។ វិធីសាស្ត្រនោះគឺការត្រាំជើងដោយទឹក ក្តៅអ៊ុនៗ ដោយលាយជាមួយខ្ញីបន្តិចក៏បាន ។ វិធីនេះអាចជួយឱ្យចលនាឈាមរបស់អ្នកដំណើរ ការបានល្អ ព្រមទាំងធ្វើឱ្យច្រមុះរបស់អ្នកធូរ លែងតឹង និងហៀរសំបោរទៀតផង ៕

ជួយស៊ែរផង!! តាមរយៈហ្វេសបុកបុរសម្នាក់នេះ ប្រកាសស្វែងយុវជនក្លាហាន២រូប ដែលបានជួយសំរួលចរាចរណ៍អោយរថយន្តសង្គ្រោះបន្ទាន់បានទៅមុខ ស្របពេលផ្លូវកំពុងកកស្ទះ

ថ្មីៗនេះតាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះ Rocky Phiroeun បានប្រកាសស្វែងរកយុវជនក្លាហានពីររូប ដែលបានជួយជួយសម្រួលចរាចរណ៍ឲ្យឡានសង្គ្រោះបន្ទាន់បានឆ្លងកាត់ខណៈដែលផ្លូវ កំពុងតែកកស្ទះ ណែនតាន់តាប់ នាពេលល្ងាច ។ ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានសរសេររៀបរាប់ថា៖ “ជំរាបសួរបងប្អូននៅលើបណ្តាញសង្គមFacebook ទាំងអស់ជាទីស្រឡាញ់និងគោរព! ខ្ញុំបាទឈ្មោះសោម ភីរឿន សុំរំខានចិត្តនិងពេលវេលារបស់បងប្អូនទាំងអស់មេត្តាជួយស្វែងរកប្អូនប្រុសពីរនាក់ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទដែល



កំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។ តែដោយសារលក្ខណៈមិនអំណោយផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញនាវេលាម៉ោង៥ល្ងាចស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែលេចមុខប្អូនប្រុសទាំងពីរបានជួយសំរួលចរាចរណ៍ដែលអាចអោយរថយន្តទៅមុខនិងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។ ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី។ ក្នុងវេលានេះបងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់។ ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ010 964 570 ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីអោយប្អូនទាំងពីរបានឃើញផង។ បញ្ជាក់: បើតាមរយៈកាមេរ៉ាដែលខ្ញុំបានថត ស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384។ អរគុណបងប្អូនទាំងអស់គ្នា”

Comments

Popular posts from this blog

ផ្ដាសាយ តឹងច្រមុះ ហៀរសំបោរមិនឈប់ ចាំបាច់លេបថ្នាំធ្វើអី សាកល្បងវិធីសាស្ត្រនេះទៅមើល !

ពិតជាគ្រូកាចសិស្សខូចម៉ង

មានន័យ