ផ្ដាសាយ តឹងច្រមុះ ហៀរសំបោរមិនឈប់ ចាំបាច់លេបថ្នាំធ្វើអី សាកល្បងវិធីសាស្ត្រនេះទៅមើល !

Image
ពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយសារតែអាកាសធាតុចេះតែប្រែប្រួល ដែលធ្វើឱ្យមនុស្ស ប្រឈមនិងបញ្ហាជម្ងឺផ្សេងៗ ជាពិសេសនោះគឺ ជម្ងឺផ្តាសសាយ ។ ផ្តាសសាយគឺជា ប្រភេទជម្ងឺដែលអាចបង្កការលំបាកដល់ការប្រកបកិច្ច ការងារផ្សេងៗជាប្រចាំថ្ងៃរបស់ អ្នក ។ហើយបើសិនមិនរកវិធីសាស្ត្រព្យាបាលនោះទេ វានឹងធ្វើឲ្យយើងខ្សោយ ពិបាកក្នុងខ្លួន ជាពិសេសគឺពិបាកដង្ហើមតែម្ដង ហេតុដូចនេះហើយមនុស្សបានជ្រើសរើសវិធីសាស្ត្រផ្សេងៗដើម្បីព្យាបាល ខ្លះជ្រើសរើសយកថ្នាំដើម្បីលេបកម្ចាត់ អាការៈផ្តាសសាយនេះ ចំនួនក៏ទទួលបានផលសមប្រកប រីឯខ្លះទៀតក៏មិនទទួលបានផលដែរ ដែលជាហេតុធ្វើឱ្យជម្ងឺកាន់តែមានអាការៈធ្ងន់ធ្ងរ ជាងមុន ។ប៉ុន្តែនៅថ្ងៃនេះខ្ញ៉ំសូមបង្ហាញប្រិយមិត្តនូវវិធីសាស្ត្រមួយទៀតដើម្បីកាត់បន្ថយនៅអាការៈផ្តាសសាយដោយមិនបាច់ប្រើប្រាស់ថ្នាំនោះទេ ។ វិធីសាស្ត្រនោះគឺការត្រាំជើងដោយទឹក ក្តៅអ៊ុនៗ ដោយលាយជាមួយខ្ញីបន្តិចក៏បាន ។ វិធីនេះអាចជួយឱ្យចលនាឈាមរបស់អ្នកដំណើរ ការបានល្អ ព្រមទាំងធ្វើឱ្យច្រមុះរបស់អ្នកធូរ លែងតឹង និងហៀរសំបោរទៀតផង ៕

អ្នកម្ដាយដ៏កម្សត់ធ្វើដំណើរយ៉ាងលំបាកក្នុងចំណាយផ្លូវរាប់សិបគីឡូម៉ែត្រ ព្រោះតែធ្វើរឿងម្យ៉ាងសម្រាប់កូនស្រី


បើនិយាយពីក្ដីស្រលាញ់ដែលលោកឪពុកអ្នកម្ដាយមានចំពោះបុត្រធីតាវាពិតជាធំធេងខ្លាំង ព្រោះពួកគាត់បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងពេលវេលា ទាំងថវិកាដើម្បីចិញ្ចឹមបីបាច់បុត្រធីតាអោយធំដឹងក្ដី ហើយទោះជាឃើញថាកូនធំហើយមានក្ដីពួកគាត់នៅតែគិតខ្វាយខ្វល់ពីសុខទុក្ខគ្រប់ពេលវេលាជាពិសេសសម្រាប់់កូនៗដែលនៅឆ្ងាយពីពួកគាត់ ជាក់ស្ដែងក្នុងវីដេអូដែលដកស្រង់ចេញពីសាច់រឿងពិតមួយ វាចាប់ផ្ដើមជាមួយអ្នកម្ដាយដ៏កម្សត់ម្នាក់ដែលមកដល់ផ្ទះកូនស្រីក្នុងទីក្រុងជាមួយស្ថានភាពទទឹកជោគ ដៃកាន់មាន់មួយក្បាលនិងបន្លែមួយចំនួន ហើយអ្នកដែលជួនគាត់មកជាប៉ូលីសមួយរូប ។ពេលដល់ផ្ទះរឿងដែលធ្វើក្រោយពេលសម្រាកនោះគឺគាត់ចាប់ផ្ដើមចម្អិនអាហារដែលគាត់ត្រៀមសម្រាប់កូននិងចៅស្រីរបស់គាត់ តែយ៉ាងណាឃើញថាសកម្មភាពនៃការចម្អិនអាហារគាត់មើលទៅសភាពលំបាកទោះជាមានជំនួយពីកូនស្រីក៏ដោយចុះ ក្រោយអាហាររួចរាល់ចៅស្រីហាក់ញាំុវាទាំងលំបាកព្រោះអាហារនោះស្ថិតសភាពមិនសូវជាល្អហើយរសជាតិក៏ប្រៃថែមទៀត ។យ៉ាងណាស្អែកឡើងអ្នកម្ដាយកម្សត់ក៏ត្រលប់មកវិញទោះជាកូនស្រីបានព្យាយាមឃាត់ក៏ដោយចុះ ដោយសារការសង្ស័យទង្វើខុសប្លែករបស់អ្នកម្ដាយកន្លះខែក្រោយកូនស្រីបានមកដល់ស្រុកកំណើត ពេលចូលដល់ផ្ទះហៅអ្នកម្ដាយស្រាប់តែនាងរន្ធត់ចិត្តស្ទើរស្រក់ទឹកភ្នែកនោះគឺអ្នកម្ដាយងើបពីកៅអីុមករកនាងជាមួយសកម្មភាពរាវ ព្រោះតែភ្នែករបស់គាត់មើលលែងឃើញទៅហើយ ។

Comments

Popular posts from this blog

ផ្ដាសាយ តឹងច្រមុះ ហៀរសំបោរមិនឈប់ ចាំបាច់លេបថ្នាំធ្វើអី សាកល្បងវិធីសាស្ត្រនេះទៅមើល !

ពិតជាគ្រូកាចសិស្សខូចម៉ង

មានន័យ